សត្វចង្រិតបានក្លាយទៅ ជាអាហារមួយ ប្រភេទដែលប្រជាជន ខ្មែរយើងស្ទើរតែគ្រប់ៗរូប និយម ទទួលទាន ហើយភាគច្រើននៃអ្នក ទទួលទានបាន ដឹងត្រឹមថា សត្វចង្រិតត្រូវបានគេចាប់មកពីខេត្ត កំពង់ធំតែប៉ុណ្ណោះ ។ តាមពិតការចាប់ពីខេត្តកំពង់ ធំមិនអាចបំពេញសេចក្តីត្រូវការរបស់អ្នកទទួលទាន ឡើយ ពីព្រោះចង្រិតកំពង់ធំរកបានតែរយៈពេល ពីរទៅបីខែនៃដើមរដូវវស្សាប៉ុណ្ណោះ ក្រៅពីនេះ គេបាននាំចូលសត្វចង្រិតចិញ្ចឹមពីប្រទេសថៃ ។ ដោយសារមានការនិយមទទួលទានកាន់តែច្រើន ឡើងៗនោះ ពេលនេះការចញ្ចឹមចង្រិតបានរីករាល ដាលមកដល់ស្រុកខ្មែរយើងហើយ ដែលអ្នកចិញ្ចឹម ភាគច្រើនបានទទួលជោគជ័យ ។ សព្វថ្ងៃនេះការចិញ្ចឹមសត្វចង្រិតបានរីកផុលផុសនៅតាមបណ្តោយព្រំដែន ខ្មែរ-ថៃ និង តាមបណ្តាខេត្តក្រុងមួយចំនួន ពិសេសក្រុងប៉ោយប៉ែតតែម្តង ដែលការ ចិញ្ចឹមនោះហាក់បីដូចជាមានការរីកផុលផុសគ្រាន់បើ ។ ប្អូនប្រុស យ៉ាន់ សុភារ៉ា អាយុ ២៤ ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហាញពីភាពជោគជ័យលើការចិញ្ចឹមសត្វ ចង្រិតថា ក្រោយពីប្រឡងជាប់បាក់ឌុបនាឆ្នាំ ២០០៨ រួចមក ហើយគ្មានថវិកាបន្ត ការសិក្សានៅមហាវិទ្យាល័យទេ ដូចនេះប្អូនក៏សម្លឹងទៅរកមុខរបរផ្សេងៗ ដើម្បី ចិញ្ចឹមជីវិត និង គ្រួសារ ។ នៅដើមឆ្នាំ ២០០៩ ប្អូនបានចាប់ផ្តើមសាកល្បងចិញ្ចឹមសត្វក្រួច ដោយ សារពិបាកថែទាំហើយវាមានជំងឺច្រើននោះ ធ្វើឱ្យមុខរបរនេះបរាជ័យ ។ បន្ទាប់មកប្អូនក៏ងាកមក រកមុខរបរចិញ្ចឹមសត្វចង្រិតវិញម្តង ។ ដំបូងប្អូន បានសាកល្បងចិញ្ចឹមវាតិចតួចប៉ុណ្ណោះ ព្រោះមុខរបរនេះងាយស្រួលថែរក្សា និង មិនសូវមានជំងឺ ។ ដំបូងប្អូនបានទិញពងចង្រិតចំនួន ៣០ ចាន ពីប្រទេសថៃ គឺជាពូជចង្រិតក្រហម ជាពូជចង្រិតពី ប្រទេសម៉ាឡេស៊ី ដែលពូជចង្រិតមួយចានតម្លៃ ១៣០ បាទ ដោយដាក់ក្នុងកន្លែងចិញ្ចឹមតែមួយ ដោយសារការចិញ្ចឹមសត្វចង្រិតនោះបានកាក់កបទើបនៅឆ្នាំ ២០១០ ប្អូនបានពង្រីកការចិញ្ចឹម ចង្រិតឱ្យធំជាងមុនបន្តិច សព្វថ្ងៃនេះបានពង្រីក រហូតដល់ការចិញ្ចឹមរបស់ប្អូនបានរីកធំជាងមុន គឺពង្រីកបានរហូតដល់ ៨ រណ្តៅ ហើយការ ចំណេញពីការចិញ្ចឹមក៏បានច្រើនជាងមុនដែរ គឺ រយៈពីរខែចុងឆ្នាំ ២០១០ កន្លងទៅនេះ ប្អូនលក់ ចង្រិត និង ពងវាបានរហូតដល់ ១០ លានរៀល ។ ពងចង្រិតដែលប្អូនបង្កាត់ពូជបាននោះ ប្អូនលក់ ឱ្យអ្នកទិញយកទៅចិញ្ចឹមបន្តក្នុងមួយចានតម្លៃ ១៣០ បាទ ហើយចង្រិតដែលចាស់ឈប់ពង ប្អូន លក់តម្លៃ ៨០ បាទ ក្នុងមួយគីឡូក្រាម ។ ប្អូន យ៉ាន់ សុភារ៉ា និយាយបែបលេងសើច តែវាជារឿងពិត សម្រាប់អនាគតប្អូនថា“ខ្ញុំសង្ឃឹមថា តាមរយៈមុខ របរចិញ្ចឹមចង្រិតនេះអាចឱ្យខ្ញុំរកប្រាក់បានគ្រប់ គ្រាន់ដើម្បីការប្រពន្ធមិនខានឡើយ ”។ វិធីចិញ្ចឹមចង្រិត ប្អូន យ៉ាន់ សុភារ៉ា ក៏បានឱ្យដឹងដែរថា បើ ចង់ចិញ្ចឹមគួរជ្រើសរើសពូជចង្រិតក្រហម ជាចង្រិត ពូជមកពីប្រទេសម៉ាឡេស៊ីទើបវាមិនសូវមានជំងឺ វាមានរសជាតិឆ្ងាញ់ជាងចង្រិតដទៃទៀត ហើយ លក់ក៏បានថ្លៃជាងគេផង ។ ម៉្យាងទៀតដើម្បី ងាយស្រួលក្នុង ការជ្រើសរើសចង្រិតបង្កាត់ពូជ យើងត្រូវចំណាំថា ចង្រិតឈ្មោលមានស្លាបក្រញាញ់ ឯចង្រិតញីមានស្លាបត្រង់ ៕ កសិករ នៅក្រុងប៉ោយប៉ែត អ្នកខ្លះទៅគាត់សើច បើបានឮអ្នកណាម្នាក់និយាយថា ចង់ចិញ្ចឹមចង្រិតលក់ និងធ្វើជាមុខរបរ ។ ទោះបីអ្នកនោះគាត់សើចដោយហួសចិត្ដ ដោយចំអក ដោយនឹកស្មានមិនដល់ ក៏ដោយ តែមុខរបរនេះ វាកំពុងកាក់កប និងវាពិតជាអាចឱ្យគេរកចំណូលបានច្រើនគួរសមដែរ បើសិនជាគេអាចធ្វើវាបានដោយត្រឹមត្រូវ ។ ជាធម្មតាចង្រិត វាជាសត្វល្អិតម្យ៉ាងដែលរស់នៅតាមព្រៃ តាមភូមិស្រុក ក្នុងដីចំការជាដើម ។ ដូចតួយ៉ាងនៅខេត្ដកំពង់ធំ ឱ្យតែដល់ដើមរដូវវស្សម្ដងៗ ហ្វូងចង្រិតរាប់លានក្បាល ហើរចេញមកព្រោងព្រាត បង្កើតបានជាមុខរបរមួយដល់អ្នកដែល មានលទ្ធធ្វើកន្លែងដើម្បីចាប់វាយកទៅលក់ នៅម្ដុំគល់ស្ពានកំពង់ធំនិងនៅតាមទីកន្លែងនានា ។ តែរដូវវស្សាឆ្នាំកន្លងទៅនេះ គេមិនសូវឃើញមានចង្រិតចុះច្រើន ដូចឆ្នាំមុនៗឡើយ ព្រោះវាពាយអស់ទៅ ដោយសារយើងបានចាប់វាដោយប្រើនុយភ្លើងងអំពូល បណ្ដាលឱ្យវាថយចំនួនបន្ដពូជ ។ សព្វថ្ងៃនេះតម្រូវការចង្រិតមានច្រើនគួរសមដែរ ព្រោះចង្រិតមានតែខែវស្សា ដែលសម្បូរណ៍ ឯខែប្រាំងវិញវាមិនមានទេ ជាហេតុធ្វើឱ្យអ្នកប្រកបរបរចិញ្ចឹមចង្រិតរកកម្រៃបានច្រើនគួរសម ជាពិសេសអ្នកប្រករបរនេះនៅបន្ទាយមានជ័យ និអ្នកនៅជិតព្រំដែនកម្ពុជាថៃ ។ តាមការពិត, មានតែចង្រិតចំនួនពីរប្រភេទប៉ុណ្ណោះ ដែលគេនិយមចូលចិត្ដ ទិញមកបរិភោគ និងយកមកលក់នៅក្នុងទីផ្សារ ទាំងក្នុងប្រទេសនិងនាំចេញទៅប្រទេសថៃ គឺ ៖ ១) ចង្រិតដូង ២) ចង្រិតក្រហម ក្នុងចំណោមចង្រិតទាំងពីរប្រភេទខាងលើនេះ មានតែប្រភេទចង្រិតដូង មួយប៉ុណ្ណោះ ដែលគេនិយមបរិភោគនិងឱ្យតម្លៃច្រើនជាងចង្រិតដទៃ ។ ចំណែកចង្រិតក្រហមវិញ វាមានរូបរាងតូចជាង តែអ្នកបរិភោគខ្លះយល់ថាវាមាន រសជាតិឆ្ងាញ់ និងងាយស្រួលបរិភោគជាង ។ ដើម្បីធ្វើមុខរបរនេះ អ្នកចិញ្ចឹមត្រូវមានដើមទុនច្រើនគួរសម ព្រោះត្រូវធ្វើរណ្ដៅធំៗពីស៊ីម៉ង់ដ៍ មួយវិញទៀតនោះ គេត្រូវធ្វើរោងគ្របពីលើរណ្ដៅនោះ ដើម្បីការពារកំដៅនិងត្រូវមានប្រាក់សម្រាប់ទិញ គ្រឿងសម្ភារៈមួយចំនួនផងដែរ ។ ខាងក្រោមនេះគឺជាការតម្រូវនិងវិធីនៃការចិញ្ចឹមចង្រិត តាមគ្រួសារ ៖ + រណ្ដៅចិញ្ចឹមចង្រិត រណ្ដៅត្រូវធ្វើទទឹង ៣ ម បណ្ដោយ ៥ម ជម្រៅ ៧០ ទៅ ១០០ សង្ទីម៉ែត្រ យើងអាចធ្វើចំនួនរណ្ដៅតិចឬច្រើនអាស្រ័យទៅលើបំណងនិងធនធានដែលមានដើម្បីធ្វើជារបរបានយើងត្រូវធ្វើយ៉ាងហោចណាស់ចំនួន ១ រណ្ដៅដែរ ទើបសមល្មម (ទោះចំនួនរណ្ដៅតិចក៏មិនអីដែរ តែ វាខាតពេលនិងអាចរកកម្រៃបានតិចជាង) ត្រូវរៀបឥដ្ឋរួចបូកស៊ីម៉ងដ៍ បើមិនបានបូកស៊ីម៉ងដ៍ក៏មិនអីដែរ តែត្រូវភ្ជិតឬបៀកឱ្យស្មើ កុំឱ្យមានសល់ប្រហោងសូម្បីតូចមួយក៏ដោយ ក៏មិនត្រូវឱ្យមានដែរ ។ រោងសម្រាប់គ្របពីលើរណ្ដៅ ត្រូវមានកំពស់ពីដីចំនួន៣ម៉ែត្រ ទៅ ៤ម៉ែត្រ ដើម្បីឱ្យមានខ្យល់ចេញចូលល្អមួយទៀតនោះគឺដើម្បីកាត់បន្ថយកំដៅ កុំឱ្យក្ដៅខ្លាំងពេក នៅកងរដូវប្រាំង ។ - ត្រូវទៅទិញពូជចង្រិតនៅ ភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ចំនួនមួយរយ ទៅបីរយចាន ។ - ពងមួយចានតម្លៃ ១៣០០០រៀល ទៅ ១៥០០០រៀល (ជួនកាលអាចថោកជាងនេះ បើទិញច្រើន) - ត្រូវទិញប្រអប់ក្រដាសដាក់ពងមាន់ខ្នាតធំ ឱ្យបានច្រើនសម្រាប់ធ្វើជាកន្លែងឱ្យវារស់នៅ ជាពិសេសគឺសម្រាប់កូនចង្រិត - ដាក់អេប៉ុងថ្មីមួយផ្សើមដោយទឹក ឬចានសំប៉ែត (ថាស់ក៏បាន) ដាក់ទឹកបន្ដិច រួច ចាក់ទឹកផ្សើមក្រដាស់នោះឱ្យជោកសម្រាប់ឱ្យវាបឺតយកសំណើម ដែលវាត្រូវការ ។ តែបើយើងគ្មានលទ្ធភាពអាចប្រើត្រឹមស្លឹកកណ្ដបស្លឹកត្នោតក៏បានដែរ ដោយដាក់ស្លឹកនោះតម្រៀបវាបញ្ឈរជាប់ៗគ្នាឱ្យចុងស្លឹកធ្លាក់ដល់ក្រោម (កុំប្រើស្បូវកណ្ដប) យើងអាចប្រើប្រអប់ឬកេះក្រដាស់ កាត់ជាបន្ទះផ្ទាំងធំល្មមដាក់តម្រៀបគ្នា ក៏អាចប្រើការបានដែរ ក្រៅពីនេះយើងក៏អាចប្រើមែកឈើក៏បាន។ រយេៈពេលនៃការចិញ្ចឹម និងការទទួលផល ៖ បន្ទាប់ពីបានពងចង្រិតហើយ យើងត្រូវ ដាក់ពងចង្រិតនោះនៅក្នុងថង់ប្លាស្ទិកធំ ឬប្រអប់ក្រដាស់ធំមួយដែលបិទជិតរក្សាវាទុកក្នុងរណ្ដៅនោះចំនួន ៣០ថ្ងៃ នោះពងចង្រិតវានឹងញាស់ ។ កាលបើចង្រិតវាញាស់ហើយយើងត្រូវទិញចំណីកូនមាន់យកមកកិនឱ្យម៉ដ្ឋ ដាក់ទឹកក្នុងដបស្ព្រេយ បាញ់ផ្សើមចំណីនោះគ្រាន់តែឱ្យសើមៗ រួចដាក់លាតនៅលើចានសំប៉ែតមួយចំនួន ពង្រាយឱ្យបានច្រើនកន្លែង ដើម្បីឱ្យកូនចង្រិតវាស៊ី ។ ឱ្យវាស៊ីតែចំណីនេះ ទាំងទើបញាស់រហូតដល់វាធំចាប់លក់ឬទុកពូជក្ដី ។ បើយើងទុកវាឱ្យដល់រយៈពេលពីរខែ ចង្រិតនឹងមានពង យើងប្រមូលយកពងនោះមកភ្ញាស់ខ្លះ អាចលក់ឱ្យគេបានខ្លះដើម្បីយកកម្រៃ ។ ទុកចង្រិតមួយចំនួនឱ្យវាពងជាលើកទីពីរ សឹមលក់វាចេញ យើងទុកតែពងវាសម្រាប់ភ្ញាស់បានហើយ ។ បន្ទាប់ពីវាពងលើកទីពីរហើយត្រូវចាប់លក់ចេញទាំងអស់ ភ្ញាស់សារជាថ្មីទៀត ។ ចង្រិតពងតែពីរដងទេក្នុងមួយជីវិតរបស់វា ។ ចង្រិតញីមានស្លាបលាត ឯចង្រិតឈ្មោលមានស្លាបក្រញ៉ាញ់ ។ យើងអាចពង្រីកមុខរបរនេះ ទៅតាមលទ្ធភាពដែលមានបាន ជៅបណ្ដើរៗយើងអាចបង្កើនចំនួនពងត្រូវភ្ញាស់ រហូតយើង អាចរកចំណូលបានគ្រប់គ្រាន់ ។ + អត្ថប្រយោជន៍នៃការចិញ្ចឹមចង្រិត ៖ - ងាយស្រួលចិញ្ចឹម - ស៊ីចំណីតិចបំផុត - អាចពង្រីកមុខរបរបាន - មិនសូវមានការប្រជែងក្នុងទីផ្សារ - អាចលក់បានក្នុងមួយគីឡូ ៦០០០ ទៅ ៨០០០ រៀលក្នុងមួយគីឡូ - មិនត្រូវការថែទាំច្រើន - ត្រូវការទីកន្លែងមិនធំពេក - អាចធ្វើបានគ្រប់គ្នា - ការខាតបង់មានតិចតួចណាស់ បើសិនជាមាន - អាចរកចំណូលបានច្រើន - ប្រើពេលវេលាតិច ឆាប់បានទទួលផល - យើងអាចយកវាធ្វើជាចំណីមាន់ទា ត្រី បើលក់មិនបាន |
Thursday, August 4, 2011
បទពិសោធន៏ចិញ្ចឹមចង្រិតរបស់កសិករខ្មែរ
ចង្រិត ចិញ្ចឹម
សត្វចង្រិត និង តម្រូវការ
ឧស្សាហកម្ម សត្វល្អិតកម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីធានាថា ការផ្គត់ផ្គង់សត្វចង្រិតគ្រប់គ្រាន់ទៅតាមតម្រូវការ ដែលសត្វចង្រិតនេះជាប្រភេទចំណីអាហារក្រៅពេលមួយនៅកម្ពុជា។
ក្រុមអ្នកវិភាគ បាននិយាយថា អត្រានៃការចាប់សត្វចង្រិតក្នុងឆ្នាំនេះ ធ្លាក់ចុះជាងកាលពីឆ្នាំមុន បណ្តាលឲ្យកសិករលក់ចង្រិត អ្នកលក់ដុំ និងអ្នកលក់ដូរនៅតាមផ្សារ បង្កើនតម្លៃចង្រិត ហើយធ្វើការនាំចូលពីបរទេស និងចិញ្ចឹមសត្វចង្រិតទាំងនេះដោយខ្លួន។
សត្វចង្រិត ជាប្រភេទសត្វល្អិតមួយដែលមានជើង ៦ ដែលគេចាត់ទុកថាជាសត្វញាំញីមួយនៅក្នុងពិភពលោក ប៉ុន្តែសំរាប់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តកំពង់ធំ សត្វចង្រិតរាប់លានក្បាលដែលតោងជាប់នឹងរុក្ខជាតិជារៀងរាល់ ឆ្នាំ បង្កើតជាការបង្កើតពិធីមួយ។ សត្វចង្រិតទាំងនេះជាចំណីអាហារដ៏ឆ្ងាញ់ពិសារមួយ ដាក់បំពងខ្លាញ់ធ្វើឲ្យស្រួយ និងឈ្ងុយឈ្ងុប។ រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ការធ្លាក់ចុះនូវអត្រាសត្វ ចង្រិត។
ប្រជាជនកម្ពុជាមួយចំនួនមានជំនឿថា ការបរិភោគសត្វចង្រិតជាប្រចាំអាចធ្វើឲ្យសុខភាពល្អ និងអាយុយឺនយូរ។ សត្វចង្រិតនេះ ក៏ដូចជាសត្វល្អិតផ្សេងៗទៀតដែរ សម្បូរទៅដោយប្រូតេអ៊ីន ហើយការស្រាវជ្រាវមួយចំនួនបានស្នើថា ការបរិភោគសត្វល្អិតប្រភេទនេះអាចជួយកាត់បន្ថយសារធាតុខ្លាញ់។ ការចាប់សត្វចង្រិត ក៏អាចបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារកសិករក្រីក្រមួយចំនួនផង ដែរ ដែលយកសត្វចង្រិតទាំងនេះទៅលក់នៅទីផ្សារ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់បាននិយាយថា រដ្ឋា ភិបាលមិនយកចិត្តទុកដាក់ពេលអនាគត ដោយលើកឡើងថា លទ្ធភាពសត្វល្អិតក្នុងការបំផ្លាញដំណាំ និងអត្រាបង្កើតសត្វល្អិតដ៏លើសលប់។
កសិករជាច្រើនសម្លាប់ សត្វចង្រិត និងយកទៅលក់ឲ្យអ្នកលក់ដុះ (ឈ្មួញកណ្តាលរវាងកសិករ និងទីផ្សារ ហើយរក្សាតម្លៃលក់ផ្តាច់មុខ)។ ការបរិភោគសត្វចង្រិត គឺជាការចូលចិត្តរបស់ជនជាតិអាស៊ី។ នៅប្រទេសវៀតណាម សត្វល្អិតដែលស្រួយឆ្ងាញ់នេះ ជាចំណីអាហារដ៏ពិសេសមួយ ខណៈប្រទេសថៃ ចូលចិត្តសត្វកន្ទាទូក សត្វកណ្ដូប និងសត្វដង្កូវ ត្រូវបានដាក់លក់នៅរទេះតាមដងផ្លូវទៅឲ្យអ្នកមាន និងអ្នកក្រ។
ដោយមានការខ្វះខាតចង្រិតនោះ បណ្តាលអោយប្រជាជនមួយចំនួន នាំគ្នាប្រកបរបរចិញ្ចឹមចង្រិត ដែលមុខរបរនេះបានជួយផ្គត់ផ្គង់ចំណូលក្នុងគ្រួសារមួយចំណែកធំ ។
កន្លែងចិញ្ចឹមចង្រិត
Subscribe to:
Posts (Atom)