Thursday, August 4, 2011

បទពិសោធន៏ចិញ្ចឹមចង្រិតរបស់កសិករខ្មែរ


កសិករៈ​ មឿ​ន សឿន

ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​តាម​បណ្តា​យ​ព្រំដែន​កម្ពុជា​-​សៀម ខេត្តបន្ទាយមានជ័យ ​នាំគ្នា​ផ្អើល ចាប់យក​មុខរបរ​ចិញ្ចឹមសត្វ​ចង្រិត​តម្លៃ​ខ្ពស់​កាត់​ប​ន្ថា​យ​ទៅធ្វើជា​ កម្មករ​អូស​រទេះ និង​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង កាប់​អំពៅ​នៅ​ប្រទេស​ថៃ​។​
​  
  ​អាជ្ញាធរ​ភូមិ​ប្រជា​ធម្ម​បាន​ប្រាប់​គេហទំព័រ CEN ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១១​ថា ប្រជា​​ពលរដ្ឋ​ពួកគាត់​ដែល​បានរស់នៅ​សព្វថ្ងៃ​តាម​ព្រំដែន​កាត់បន្ថយ​ទៅ​ការ ​ស៊ីឈ្នួល​ក្បែរ​ដូរ​មុខរបរ​តាម​ផ្ទះ​កាត់​ដេរខោ អាវ​រយ ខ្លះទៀត​ប្រកបមុខរបរ​នាំគ្នា​ចិញ្ចឹមសត្វ​ចង្រិត​លក់ មេ និង ពង ដែលមាន​តម្លៃ​ខ្ពស់ជាង​សត្វ​ចង្រិត​ព្រៃ ដាក់​ភើ្ល​ង​បំ​ភឺ្ល​នៅពេល​យប់ ហើយ​ងាយស្រួល​ក្នុងការ​ចិញ្ចឹម​ចំណា​ថវិកា​បន្តិចបន្តួច​បា​ន​ផល​ច្រើន​។ បន្ទាប់មកទៀត គឺ​មុខរបរចិញ្ចឹមសត្វ​ចង្រិត​នេះ​មានតម្លៃ​ខ្ពស់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ទាំងអស់​ឈប់​មាន​អារម្មណ៍​ទៅ​ថៃ​។

​ស្ត្រី​ម្នាក់​ឈ្មោះ​ដឿ​ន វាសនា អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​-​ក្រុង​ប៉ោយប៉ែត បាន​​និយាយថា មុខរបរ​ចិញ្ចឹមសត្វ​ចង្រិត​នេះ គឺ​ប្តី​គាត់​ដែល​បាន​រៀន​មកពី​ប្រទេស​សៀម​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​នាំ​កូនប្រុស ២ នាក់​ឈប់រៀន​សូត្រ​ប្រកបមុខរបរ​ថ្មី​មិន​ដែលមាន​ក្នុង​ទឹកដី​ក្រុង​ប៉ោយប៉ែត ។ ការចិញ្ចឹម​សត្វ​ចង្រិត​គេ​បាន​ទិញ​ពូជ​មកពី​ប្រទេស​សៀម​បង្កាត់ ដើម្បី​លក់​មេ និង​ពង​ ក្នុង​មួយ​គីឡូក្រាម​តម្លៃ ៧០០០ រៀល ពង​មួយ​ផ្តឹ​ល​ជ័រ​តម្លៃ ៨០០០ រៀល​។​

​យុវជន​២​នាក់​កំពុង​អង្គុយ​ ច្រក​ពង​លក់ និង​រៀបចំ​កន្លែង​ទុកដាក់​សត្វ​ចង្រិត​បាន​ឲ្យ​ដឹងថា ការចិញ្ចឹម​​សត្វ​ចង្រិត​ងាយស្រួល​បំផុត​ក្នុងការ​ឲ្យ​ផល ហើយ​មានតម្លៃ​ខ្ពស់​ឈ្មួញ​រក​ទិញ​ច្រើន​ការលក់​មិន​​លំបាក​ដូច​មាន់ ទា គ្រួច អស់​ចំណីតិច​ផលចំណេញ​ច្រើន​។​

​បុរស​ម្នាក់​ឈ្មោះ មឿ​ន សឿន អាយុ ៥៦​ឆ្នាំ នៅ​អូរ​បី​ជាន់​ឃុំ​អួរ​បី​ជាន់ ស្រុក​អូរជ្រៅ​បាន​និយាយថា​ គាត់​បានជា​សម្រេចចិត្ត​ប្រកបមុខរបរ​នេះ ដោយសារ​គ្រួសារ​គាត់​មាន​សមាជិក​ច្រើន​អាច​មើល​ខុស​​ត្រូវ​ចិ​ញ្ជឹ​ម​សត្វ​ ចង្រិត ហើយ​វា​មានតម្លៃ​ខ្ពស់ជាង​សត្វ​ចង្រិត​ព្រៃ ៣ ដង បើ​យើង​ចិញ្ចឹម​បាន​ច្រើន​​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ធូរធា​មិន​ជំពាក់​លុយ​ អង្ក​ការ ដល់​ខែ​ត្រូវ​សងបំណុល​នោះឡើយ​។​

​ពូ​សុខ ង៉ែត បាន​និយាយថា ហេតុ​ជា​បាននាំគ្នា​ចិញ្ចឹមសត្វ​ចង្រិត​គ្រាន់តែ​រៀបចំ​អិដ្ឋ​ជុំវិញ ហើយ​​ទិញ​ពង​មក​ដាក់​រយៈពេល ២ ខែ​អាច​ចាប់​កូន​យកទៅលក់​ងាយស្រួល​ជាង​ចិញ្ចឹម​មាន់ ទា មិន​ព្រួយ​មាន​ជំងឺ​ងាប់​ឡើយ​៕



កសិករៈយ៉ាន់សុភារ៉ា
សត្វចង្រិតបានក្លាយទៅ ជាអាហារមួយ ប្រភេទដែលប្រជាជន ខ្មែរយើងស្ទើរតែគ្រប់ៗរូប និយម ទទួលទាន ហើយភាគច្រើននៃអ្នក ទទួលទានបាន ដឹងត្រឹមថា សត្វចង្រិតត្រូវបានគេចាប់មកពីខេត្ត កំពង់ធំតែប៉ុណ្ណោះ តាមពិតការចាប់ពីខេត្តកំពង់ ធំមិនអាចបំពេញសេចក្តីត្រូវការរបស់អ្នកទទួលទាន ឡើយ ពីព្រោះចង្រិតកំពង់ធំ​រកបានតែរយៈពេល ពីរទៅបីខែនៃដើមរដូវវស្សាប៉ុណ្ណោះ ក្រៅពីនេះ គេបាននាំចូលសត្វចង្រិតចិញ្ចឹមពីប្រទេសថៃ ដោយសារមានការនិយមទទួលទានកាន់តែច្រើន ឡើងៗនោះ ពេលនេះការចញ្ចឹមចង្រិតបានរីករាល ដាលមកដល់​ស្រុកខ្មែរយើងហើយ ដែលអ្នកចិញ្ចឹម ភាគច្រើនបានទទួលជោគជ័យ
សព្វថ្ងៃនេះការចិញ្ចឹមសត្វចង្រិតបានរីកផុលផុសនៅតាមបណ្តោយព្រំដែន ខ្មែរ-ថៃ និង តាមបណ្តាខេត្តក្រុងមួយចំនួន ពិសេសក្រុងប៉ោយប៉ែតតែម្តង ដែលការ ចិញ្ចឹមនោះហាក់បីដូចជាមានការរីកផុលផុសគ្រាន់បើ
ប្អូនប្រុស យ៉ាន់ សុភារ៉ា អាយុ ២៤ ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហាញពីភាពជោគជ័យលើការចិញ្ចឹមសត្វ ចង្រិតថា ក្រោយពីប្រឡងជាប់បាក់ឌុបនាឆ្នាំ ២០០៨ រួចមក ហើយគ្មានថវិកាបន្ត ការសិក្សានៅមហាវិទ្យាល័យទេ ដូចនេះប្អូនក៏សម្លឹងទៅរកមុខរបរផ្សេងៗ ដើម្បី ចិញ្ចឹមជីវិត និង គ្រួសារ នៅដើមឆ្នាំ ២០០៩ ប្អូនបានចាប់ផ្តើមសាកល្បងចិញ្ចឹមសត្វក្រួច ដោយ សារពិបាកថែទាំហើយវាមាន​ជំងឺច្រើននោះ ធ្វើឱ្យមុខរបរនេះបរាជ័យ បន្ទាប់មកប្អូនក៏ងាកមក រកមុខរបរចិញ្ចឹមសត្វចង្រិតវិញម្តង ដំបូងប្អូន បានសាកល្បងចិញ្ចឹមវាតិចតួចប៉ុណ្ណោះ ព្រោះមុខរបរនេះងាយស្រួលថែរក្សា និង មិនសូវមានជំងឺ ដំបូងប្អូន​បានទិញពងចង្រិតចំនួន ៣០ ចាន ពីប្រទេសថៃ គឺជាពូជចង្រិតក្រហម ជាពូជចង្រិតពី ប្រទេសម៉ាឡេស៊ី ដែលពូជចង្រិតមួយចានតម្លៃ ១៣០ បាទ ដោយដាក់ក្នុងកន្លែងចិញ្ចឹមតែមួយ ដោយសារការចិញ្ចឹមសត្វចង្រិតនោះ​បានកាក់កបទើបនៅឆ្នាំ ២០១០ ប្អូនបានពង្រីកការចិញ្ចឹម ចង្រិតឱ្យធំជាងមុនបន្តិច សព្វថ្ងៃនេះបានពង្រីក រហូតដល់ការចិញ្ចឹមរបស់ប្អូនបានរីកធំជាងមុន គឺពង្រីកបានរហូតដល់ រណ្តៅ ហើយការ ចំណេញពីការចិញ្ចឹមក៏​បានច្រើនជាងមុនដែរ គឺ រយៈពីរខែចុងឆ្នាំ ២០១០ កន្លងទៅនេះ ប្អូនលក់ ចង្រិត និង ពងវាបានរហូតដល់ ១០ លានរៀល ពងចង្រិតដែលប្អូនបង្កាត់ពូជបាននោះ ប្អូនលក់ ឱ្យអ្នកទិញយកទៅចិញ្ចឹមបន្តក្នុងមួយចានតម្លៃ ១៣០ បាទ ហើយចង្រិតដែលចាស់ឈប់ពង ប្អូន លក់តម្លៃ ៨០ បាទ ក្នុងមួយគីឡូក្រាម ប្អូន យ៉ាន់ សុភារ៉ា និយាយបែបលេងសើច តែវាជារឿងពិត សម្រាប់អនាគតប្អូនថាខ្ញុំសង្ឃឹមថា តាមរយៈមុខ របរចិញ្ចឹមចង្រិតនេះអាច​ឱ្យខ្ញុំ​រកប្រាក់បានគ្រប់ គ្រាន់ដើម្បីការប្រពន្ធមិនខានឡើយ


វិធីចិញ្ចឹមចង្រិត
ប្អូនប្រុស យ៉ាន់ សុភារ៉ា បានឱ្យដឹងពីវិធី ចិញ្ចឹមចង្រិតថា ការចិញ្ចឹមសត្វចង្រិតមិនចំណាយ ដើមទុនច្រើនប៉ុន្មានឡើយ គឺគ្រាន់តែចំណាយ ប្រាក់ជាង ១០ ម៉ឺនរៀល សម្រាប់ការទិញពង ចង្រិត ធ្វើរោង និង ជីករណ្តៅមួយួតូចល្មមជាការ ស្រេច រួចហើយនៅពេលជាងពីរខែចង្រិតវាពង នោះយើងចេះតែពង្រីកបន្តិចម្តងៗតែរយៈពេល ជាងមួយឆ្នាំនោះ យើងនឹងពង្រីកកសិដ្ឋានចិញ្ចឹម ចង្រិតបានមួយធំល្មម ប្អូន យ៉ាន់ សុភារ៉ា បាន ឱ្យដឹងពីវិធីចិញ្ចឹមចង្រិតដែល​ប្អូនបានទទួលជោគ ជ័យថា មុនដំបូងត្រូវជីករណ្តៅជម្រៅ , ម៉ែត្រ ទទឹង ម៉ែត្រ បណ្តោយ ម៉ែត្រ រួច រៀបឥដ្ឋព័ទ្ធជុំវិញបរិវេណរណ្តៅដើម្បីកុំឱ្យដីបាក់ចូលក្នុងរណ្តៅ ហើយធ្វើដំបូលប្រក់ស្លឹកឱ្យបានល្អ ដើម្បីកុំទឹកភ្លៀងចូល ទើបទិញពងចង្រិតចំនួន ៣០០ ចាន មកដាក់ភ្ញាស់នៅក្នុងរណ្តៅ ដោយ យកពងចង្រិត​នោះទៅដាក់ភ្ញាស់នៅក្នុងថង់ប្លាស្ទិក រយៈពេល ពី 10-13 ថ្ងៃ ទើបស្រាយវាចេញ ពេលនោះពងចង្រិតចាប់ផ្តើមញាស់ នៅពេលវា ញាស់ហើយ យើងត្រូវយកសំរាម មែកឈើមកដាក់នៅក្នុងរណ្តៅដើម្បីឱ្យកូនចង្រិតវា ជ្រក ចំណែកចំណីវាវិញមិនពិបាកឡើយ គឺយើងគ្រាន់ តែទិញចំណីសត្វមាន់យកមកកិនឱ្យម៉ដ្ឋលាយទឹក សើមៗបន្តិចយកមកដាក់ក្នុងចានមានរាងសំប៉ែត រួចដាក់នៅក្នុងរណ្តៅ ពេលណាកូនចង្រិតវាញាស់ រឹងដៃជើងបន្តិចវាចេញមកស៊ីចំណីដោយខ្លួនវា យើងបន្តដាក់ចំណីរបៀបនេះឱ្យវាស៊ីរហូតទោះ បីចង្រិតវាធំក៏ដោយក៏វានៅតែស៊ីចំណីដដែលនេះដែរ ដល់ពេលចិញ្ចឹមបានរយៈពេលពីរខែចង្រិតក៏ចាប់ផ្តើមពងនៅ​ពេលវាពង បើយើងពង្រីកឱ្យ វាបានច្រើនយើងត្រូវភ្ញាស់បន្តទៀត ព្រោះមេចង្រិតវាពងបានតែពីរដងទេក្នុងមួយជីវិត​របស់វា គឺរយៈពេលពីរខែទើបវាពងម្តង ក្រោយពីវាពងអស់ហើយយើងចាប់មេចង្រិតពូជនោះលក់ ហើយ បន្តភ្ញាស់ពូជវាបន្តទៀត ឯមេចង្រិតយើងត្រូវ ចាប់វាលក់ក្រោយពេលពងលើកទីពីរហើយ
ប្អូន យ៉ាន់ សុភារ៉ា ក៏បានឱ្យដឹងដែរថា បើ ចង់ចិញ្ចឹមគួរជ្រើសរើសពូជចង្រិតក្រហម ជាចង្រិត ពូជមកពីប្រទេស​ម៉ាឡេស៊ី​ទើបវាមិនសូវមានជំងឺ វាមានរសជាតិឆ្ងាញ់ជាងចង្រិតដទៃទៀត ហើយ លក់ក៏បានថ្លៃជាងគេផង ម៉្យាងទៀតដើម្បី ងាយស្រួលក្នុង ការជ្រើសរើសចង្រិតបង្កាត់ពូជ យើងត្រូវចំណាំថា ចង្រិតឈ្មោលមានស្លាបក្រញាញ់ ឯចង្រិតញីមានស្លាបត្រង់



កសិករ នៅក្រុងប៉ោយប៉ែត

អ្នក​ខ្លះទៅ​គាត់​សើច បើ​បានឮ​អ្នកណាម្នាក់​និយាយថា ចង់​ចិញ្ចឹម​ចង្រិត​លក់ និង​ធ្វើជា​មុខរបរ ទោះបី​អ្នកនោះ​គាត់​សើច​ដោយ​ហួស​ចិ​ត្ដ ដោយ​ចំអក ដោយ​នឹកស្មាន​មិន​ដល់ ក៏ដោយ តែ​មុខរបរ​នេះ វា​កំពុង​កាក់កប និង​វា​ពិតជា​អាច​ឱ្យគេ​រកចំណូលបាន​ច្រើន​គួរសម​ដែរ បើសិនជា​គេ​អាចធ្វើ​វា​បាន​ដោយ​ត្រឹមត្រូវ
ជាធម្មតា​ចង្រិត វា​ជា​សត្វល្អិត​ម្យ៉ាង​ដែល​រស់​នៅតាម​ព្រៃ តាម​ភូមិ​ស្រុក ក្នុង​ដីចំការ​ជាដើម ដូច​តួយ៉ាង​នៅ​ខេត្ដ​កំពង់ធំ ឱ្យតែ​ដល់​ដើមរដូវ​វ​ស្ស​ម្ដងៗ ហ្វូង​ចង្រិត​រាប់លាន​ក្បាល ហើរ​ចេញមក​ព្រោងព្រាត បង្កើតបានជា​មុខរបរ​មួយ​ដល់​អ្នក​ដែល មាន​លទ្ធ​ធ្វើ​កន្លែង​ដើម្បី​ចាប់​វា​យកទៅលក់ នៅ​ម្ដុំ​គល់ស្ពាន​កំពង់ធំ
និង​នៅតាម​ទីកន្លែង​នានា
តែ​រដូវវស្សា​ឆ្នាំ​កន្លងទៅនេះ គេ​មិនសូវ​ឃើញ​មាន​ចង្រិត​ចុះ​ច្រើន ដូច​ឆ្នាំមុនៗ​ឡើយ ព្រោះ​វា​ពាយ​អស់​ទៅ ដោយសារ​យើង​បាន​ចាប់​វា​ដោយ​ប្រើ​នុយ​ភ្លើង​ង​អំពូល បណ្ដាលឱ្យ​វា​ថយ​ចំនួន​បន្ដ​ពូជ
សព្វថ្ងៃនេះ​តម្រូវការ​ចង្រិត​មាន​ច្រើន​គួរសម​ដែរ ព្រោះ​ចង្រិត​មានតែ​ខែវស្សា ដែល​សម្បូរ​ណ៍ ឯ​ខែប្រាំង​វិញ​វា​មិនមាន​ទេ ជាហេតុ​ធ្វើឱ្យ​អ្នក​ប្រកបរបរ​ចិញ្ចឹម​ចង្រិត​រក​កម្រៃ​បាន​ច្រើន​គួរសម ជាពិសេស​អ្នក​ប្រក​របរ​នេះ​នៅ​បន្ទាយមានជ័យ និ​អ្នក​នៅ​ជិត​ព្រំដែន​កម្ពុជា​ថៃ
តាម​ការពិត​, មានតែ​ចង្រិត​ចំនួន​ពីរ​ប្រភេទ​ប៉ុណ្ណោះ ដែល​គេ​និយម​ចូល​ចិ​ត្ដ ទិញ​មក​បរិភោគ និង​យកមក​លក់​នៅក្នុង​ទីផ្សារ ទាំង​ក្នុងប្រទេស​និង​នាំ​ចេញទៅ​ប្រទេស​ថៃ គឺ
) ចង្រិតដូង
) ចង្រិត​ក្រហម
ក្នុងចំណោម​ចង្រិត​ទាំងពីរ​ប្រភេទ​ខាងលើនេះ មានតែ​ប្រភេទ​ចង្រិតដូង មួយ​ប៉ុណ្ណោះ ដែល​គេ​និយម​បរិភោគ​និង​ឱ្យ​តម្លៃ​ច្រើនជាង​ចង្រិត​ដទៃ ចំណែក​ចង្រិត​ក្រហម​វិញ វា​មាន​រូបរាង​តូច​ជាង តែ​អ្នក​បរិភោគ​ខ្លះ​យល់ថា​វា​មាន
រសជាតិ​ឆ្ងាញ់ និង​ងាយស្រួល​បរិភោគ​ជាង
ដើម្បី​ធ្វើ​មុខរបរ​នេះ អ្នក​ចិញ្ចឹម​ត្រូវមាន​ដើមទុន​ច្រើន​គួរសម ព្រោះ​ត្រូវធ្វើ​រណ្ដៅ​ធំៗ​ពី​ស៊ីម៉ង់​ដ៍ មួយវិញទៀត​នោះ គេ​ត្រូវធ្វើ​រោង​គ្របពីលើ​រណ្ដៅ​នោះ ដើម្បី​ការពារ​កំដៅ​និង​ត្រូវមាន​ប្រាក់​សម្រាប់​ទិញ គ្រឿង​សម្ភារៈ​មួយចំនួន​ផងដែរ
ខាងក្រោម​នេះ​គឺជា​ការតម្រូវ​និង​វិធី​នៃ​ការចិញ្ចឹម​ចង្រិត តាម​គ្រួសារ
+ រណ្ដៅ​ចិញ្ចឹម​ចង្រិត
រណ្ដៅ​ត្រូវធ្វើ​ទទឹង បណ្ដោយ ៥​ម ជម្រៅ ៧០ ទៅ ១០០ សង្ទីម៉ែត្រ យើង​អាចធ្វើ​ចំនួន​រណ្ដៅ​តិច​ឬ​ច្រើន​អាស្រ័យទៅលើ​បំណង​និង​ធនធាន​ដែលមាន​ដើម្បី​ធ្វើជារ​បរបាន​យើង​ត្រូវធ្វើ​យ៉ាងហោចណាស់​ចំនួន រណ្ដៅ​ដែរ ទើប​សមល្មម (ទោះ​ចំនួន​រណ្ដៅ​តិច​ក៏​មិន​អី​ដែរ តែ វា​ខាត​ពេល​និង​អា​ចរក​កម្រៃ​បាន​តិចជាង​)
ត្រូវ​រៀប​ឥដ្ឋ​រួច​បូក​ស៊ីម៉ង​ដ៍ បើ​មិនបាន​បូក​ស៊ីម៉ង​ដ៍​ក៏​មិន​អី​ដែរ តែ​ត្រូវ​ភ្ជិត​ឬ​បៀក​ឱ្យ​ស្មើ កុំឱ្យ​មាន​សល់​ប្រហោង​សូម្បី​តូច​មួយ​ក៏ដោយ ក៏​មិនត្រូវ​ឱ្យមាន​ដែរ
រោង​សម្រាប់​គ្របពីលើ​រណ្ដៅ ត្រូវមាន​កំពស់​ពី​ដី​ចំនួន​៣​ម៉ែត្រ ទៅ ៤​ម៉ែត្រ ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​ល្អ​មួយទៀត​នោះ​គឺ​ដើម្បី​កាត់បន្ថយ​កំដៅ កុំឱ្យ​ក្ដៅ​ខ្លាំងពេក នៅ​កង​រដូវប្រាំង
- ត្រូវ​ទៅ​ទិញ​ពូជ​ចង្រិត​នៅ ភូមិ​ប្រជា​ធម្ម សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ចំនួន​មួយរយ ទៅ​បី​រយ​ចាន
- ពង​មួយ​ចាន​តម្លៃ ១៣០០០​រៀល ទៅ ១៥០០០​រៀល (ជួនកាល​អាច​ថោក​ជាង​នេះ បើ​ទិញ​ច្រើន​)
- ត្រូវ​ទិញ​ប្រអប់​ក្រដាស​ដាក់​ពងមាន់​ខ្នាត​ធំ ឱ្យបាន​ច្រើន​សម្រាប់​ធ្វើជា​កន្លែង​ឱ្យ​វា​រស់នៅ ជាពិសេស​គឺ​សម្រាប់​កូន​ចង្រិត
- ដាក់​អេ​ប៉ុង​ថ្មី​មួយ​ផ្សើម​ដោយ​ទឹក ឬ​ចាន​សំប៉ែត (ថាស់​ក៏បាន​) ដាក់​ទឹក​បន្ដិច រួច ចាក់ទឹក​ផ្សើម​ក្រដាស់​នោះ​ឱ្យ​ជោក​សម្រាប់​ឱ្យ​វា​បឺត​យក​សំណើម ដែល​វា​ត្រូវការ
តែបើ​យើង​គ្មាន​លទ្ធភាព​អាច​ប្រើ​ត្រឹម​ស្លឹកកណ្ដប​ស្លឹកត្នោត​ក៏បាន​ដែរ ដោយ​ដាក់​ស្លឹក​នោះ​តម្រៀប​វា​បញ្ឈរ​ជាប់ៗ​គ្នា​ឱ្យ​ចុង​ស្លឹក​ធ្លាក់​ដល់​ក្រោម (កុំ​ប្រើ​ស្បូវ​កណ្ដប​) យើង​អាច​ប្រើ​ប្រអប់​ឬ​កេះ​ក្រដាស់ កាត់​ជា​បន្ទះ​ផ្ទាំង​ធំ​ល្មម​ដាក់​តម្រៀប​គ្នា
ក៏​អាច​ប្រើការ​បានដែរ ក្រៅពីនេះ​យើង​ក៏​អាច​ប្រើ​មែកឈើ​ក៏បាន​។
រ​យេៈ​ពេល​នៃ​ការចិញ្ចឹម និង​ការ​ទទួលផល ៖​
បន្ទាប់ពី​បាន​ពង​ចង្រិត​ហើយ យើង​ត្រូវ ដាក់​ពង​ចង្រិត​នោះ​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​ធំ ឬ​ប្រអប់​ក្រដាស់​ធំ​មួយ​ដែល​បិទ​ជិត​រក្សា​វា​ទុក​ក្នុង​រណ្ដៅ​នោះ​ចំនួន ៣០​ថ្ងៃ នោះ​ពង​ចង្រិត​វា​នឹង​ញាស់ កាលបើ​ចង្រិត​វា​ញាស់​ហើយ​យើង​ត្រូវ​ទិញ​ចំណី​កូន​មាន់​យកមក​កិន​ឱ្យ​ម៉ដ្ឋ ដាក់​ទឹក​ក្នុង​ដប​ស្ព្រេ​យ បាញ់​ផ្សើម​ចំណី​នោះ​គ្រាន់តែ​ឱ្យ​សើមៗ រួច​ដាក់​លាត​នៅលើ​ចាន​សំប៉ែត​មួយចំនួន
ពង្រាយ​ឱ្យបាន​ច្រើន​កន្លែង ដើម្បីឱ្យ​កូន​ចង្រិត​វា​ស៊ី ឱ្យ​វា​ស៊ី​តែ​ចំណី​នេះ ទាំង​ទើប​ញាស់​រហូតដល់​វា​ធំ​ចាប់​លក់​ឬ​ទុក​ពូជ​ក្ដី
បើ​យើង​ទុក​វា​ឱ្យដល់​រយៈពេល​ពីរ​ខែ ចង្រិត​នឹងមាន​ពង យើង​ប្រមូលយក​ពង​នោះមក​ភ្ញាស់​ខ្លះ អាច​លក់​ឱ្យគេ​បានខ្លះ​ដើម្បី​យក​កម្រៃ ទុក​ចង្រិត​មួយចំនួន​ឱ្យ​វា​ពង​ជា​លើក​ទី​ពីរ សឹម​លក់​វា​ចេញ យើង​ទុក​តែ​ពង​វា​សម្រាប់​ភ្ញាស់​បាន​ហើយ
បន្ទាប់ពី​វា​ពង​លើក​ទី​ពីរ​ហើយ​ត្រូវ​ចាប់​លក់​ចេញ​ទាំងអស់ ភ្ញាស់​សារជាថ្មី​ទៀត ចង្រិត​ពង​តែ​ពីរដង​ទេ​ក្នុង​មួយជីវិត​របស់​វា ចង្រិត​ញី​មាន​ស្លា​បលាត ឯ​ចង្រិត​ឈ្មោល​មាន​ស្លាប​ក្រ​ញ៉ា​ញ់
យើង​អាច​ពង្រីក​មុខរបរ​នេះ ទៅតាម​លទ្ធភាព​ដែលមាន​បាន ជៅ​បណ្ដើរៗ​យើង​អាច​បង្កើន​ចំនួន​ពង​ត្រូវ​ភ្ញាស់ រហូត​យើង
អាច​រកចំណូលបាន​គ្រប់គ្រាន់
+ អត្ថប្រយោជន៍​នៃ​ការចិញ្ចឹម​ចង្រិត
- ងាយស្រួល​ចិញ្ចឹម
- ស៊ី​ចំណី​តិច​បំផុត
- អាច​ពង្រីក​មុខរបរ​បាន
- មិនសូវ​មានការ​ប្រជែង​ក្នុង​ទីផ្សារ
- អាច​លក់បាន​ក្នុង​មួយ​គីឡូ ៦០០០ ទៅ ៨០០០ រៀល​ក្នុង​មួយ​គីឡូ
- មិនត្រូវ​ការថែទាំ​ច្រើន
- ត្រូវការ​ទីកន្លែង​មិនធំ​ពេក
- អាច​ធ្វើបាន​គ្រប់គ្នា
- ការខាតបង់​មាន​តិចតួច​ណាស់ បើសិន​ជាមាន
- អាច​រកចំណូលបាន​ច្រើន
- ប្រើពេល​វេលា​តិច ឆាប់​បាន​ទទួលផល
- យើង​អាចយ​កវា​ធ្វើជា​ចំណី​មាន់​ទា ត្រី បើ​លក់​មិនបាន
 

ចង្រិត ចិញ្ចឹម


សត្វ​ចង្រិត​ និង តម្រូវការ

ឧស្សាហកម្ម សត្វល្អិត​កម្ពុជា កំពុង​ខិតខំប្រឹងប្រែង​ដើម្បី​ធានាថា ការផ្គត់ផ្គង់​​សត្វ​ចង្រិត​គ្រប់​គ្រាន់​ទៅ​តាម​តម្រូវ​ការ ដែលសត្វចង្រិត​​នេះ​ជា​ប្រភេទចំណី​​អាហារ​ក្រៅពេ​ល​មួយ​នៅ​កម្ពុជា​​។​

ក្រុមអ្នកវិភាគ បាន​និយាយ​ថា អត្រា​នៃ​ការ​ចាប់​សត្វ​ចង្រិត​ក្នុង​ឆ្នាំ​នេះ​ ធ្លាក់​ចុះ​ជាង​កាល​ពី​ឆ្នាំ​មុន​ បណ្តាល​ឲ្យ​កសិករ​លក់​ចង្រិត អ្នក​លក់​ដុំ និង​អ្នក​លក់​ដូរ​នៅ​តាមផ្សារ​ បង្កើន​តម្លៃ​ចង្រិត​ ហើយ​ធ្វើ​ការ​នាំចូល​ពី​បរទេស​ និង​ចិញ្ចឹម​សត្វ​ចង្រិត​ទាំង​នេះ​ដោយ​ខ្លួន​។​

សត្វចង្រិត​ ជា​ប្រភេទសត្វ​ល្អិត​មួយ​ដែល​មាន​ជើង​ ៦​ ដែល​គេ​ចាត់ទុ​កថា​​ជា​សត្វ​ញាំញី​មួយ​​នៅ​ក្នុងពិភពលោក ប៉ុន្តែ​សំរាប់​ប្រជាជន​កម្ពុជា ជាពិសេស​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ធំ សត្វ​ចង្រិត​រាប់​លាន​ក្បា​ល​ដែល​​តោង​ជាប់​នឹង​រុក្ខជាតិ​​ជា​រៀង​​រាល់​​ ឆ្នាំ​ បង្កើ​តជា​ការ​បង្កើត​ពិធី​មួយ​។​ សត្វចង្រិត​ទាំង​នេះ​ជា​ចំណី​អាហារ​ដ៏​ឆ្ងាញ់ពិសារ​មួយ ដាក់​បំពង​ខ្លាញ់ធ្វើ​ឲ្យ​ស្រួយ​ និង​ឈ្ងុយឈ្ងុប។ រដ្ឋាភិបាល​កម្ពុជា​បានទទួល​ស្គាល់​​ការ​ធ្លាក់​ចុះ​នូ​វ​អត្រា​សត្វ​ ចង្រិត។​

ប្រជាជន​កម្ពុជាមួយ​ចំនួន​មាន​ជំនឿ​ថា ការ​បរិភោគ​សត្វ​ចង្រិត​ជាប្រចាំ​អាច​ធ្វើ​ឲ្យ​សុខភាព​ល្អ និង​អាយុ​យឺនយូរ។​ សត្វ​ចង្រិត​នេះ ក៏​ដូច​ជា​សត្វ​ល្អិត​ផ្សេងៗទៀត​ដែរ សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ហើយ​ការស្រាវជ្រាវ​មួយ​ចំនួន​បាន​ស្នើ​ថា​ ការបរិភោគ​សត្វ​ល្អិត​ប្រភេទ​នេះ​អាច​ជួយ​កាត់​បន្ថយ​សារធាតុ​ខ្លាញ់​​។​​ ការ​ចាប់​សត្វ​ចង្រិត​​ ក៏​អាច​បង្កើន​ប្រាក់​ចំណូល​ដល់​ក្រុមគ្រួសារ​កសិករ​ក្រី​ក្រ​មួយ​ចំនួន​ផង​ ដែរ​ ដែល​យក​សត្វ​ចង្រិត​ទាំង​នេះ​ទៅ​លក់​នៅ​ទីផ្សារ​។​ ទោះបី​ជាយ៉ាងណាក៏​ដោយ​ ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា រដ្ឋា ភិបាល​​មិន​យក​ចិត្ត​ទុកដាក់​​ពេល​អនាគត ដោយលើកឡើង​ថា លទ្ធភាព​សត្វ​ល្អិត​ក្នុង​ការ​បំផ្លាញ​ដំណាំ​ និង​អត្រា​បង្កើត​សត្វ​ល្អិត​ដ៏​លើស​លប់​។​

កសិករ​ជាច្រើន​​សម្លាប់ សត្វ​ចង្រិត​ និង​យក​ទៅ​លក់​ឲ្យ​អ្នក​លក់​ដុះ (ឈ្មួញ​កណ្តាល​រវាង​កសិករ និង​ទីផ្សារ ហើយ​រក្សាតម្លៃ​​លក់​ផ្តាច់​មុខ​)។​​ ការបរិភោគ​សត្វ​ចង្រិត​ គឺ​ជា​​​ការ​ចូលចិត្ត​របស់​ជនជាតិ​អាស៊ី​។ នៅ​ប្រទេស​វៀតណាម សត្វ​ល្អិត​ដែល​ស្រួយ​ឆ្ងាញ់​នេះ​​ ជាចំណី​​អាហារ​​ដ៏​ពិសេស​មួយ​ ខណៈ​ប្រទេសថៃ ចូលចិត្ត​សត្វ​កន្ទាទូក​ សត្វ​កណ្ដូប និង​សត្វ​ដង្កូវ ត្រូវបាន​ដាក់​លក់​នៅ​រទេះ​តាម​​ដង​ផ្លូវ​​ទៅ​ឲ្យ​អ្នក​មាន​ និង​អ្នក​ក្រ​។

ដោយមានការខ្វះខាតចង្រិតនោះ បណ្តាលអោយប្រជាជនមួយចំនួន នាំគ្នាប្រកបរបរចិញ្ចឹមចង្រិត ដែលមុខរបរនេះបានជួយផ្គត់ផ្គង់ចំណូលក្នុងគ្រួសារមួយចំណែកធំ​ ។



  កន្លែងចិញ្ចឹមចង្រិត