Tuesday, September 20, 2011

ចំណាយពេលតិចចំណេញច្រើន

ចំណាយពេលតិចចំណេញច្រើន
មុខរបរចិញ្ចឹមចង្រិត គ្រាន់តែស្តាប់ទៅអ្នកខ្លះចង់សើចទៅហើយ (ទៅចិញ្ចឹមអី សត្វ​​ចង្រិតនោះ វាមិនដែលមាន!​ ធ្លាប់តែឭគេចាប់ចង្រិតព្រៃ) ពិតណាស់ពីមុនវាអញ្ចឹង​មែនប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ អ្នកចាប់ចង្រិតនៅខេត្តកំពង់ធំ ដែលជាទឹក​ដីសំបូរ​ចង្រិតព្រៃជាងគេនោះ មិនសូវមានទៀត ទេព្រោះវាពាយជិតអស់ទៅហើយ ហើយតំរូវ​ការនៅលើទីផ្សារ មិនថាក្នុងស្រុក ឬក៏ក្រៅស្រុកទេគឺមាន ការកើនឡើង​ជាលំដាប់ ។ ដូចនេះហើយបានជាកសិករមួយចំនួនបែទៅប្រកបរបរចិញ្ចឹមចង្រិតនេះ វិញហើយមុខរបរនេះបានធ្វើអោយជីវភាពពួកគាត់បានធូធារច្រើនជាងមុន
ផលចំណេញនៃ​ការចិញ្ចឹម​ចង្រិត
1-     ងាយស្រួលចិញ្ចឹម
2-     មិនត្រូវការដើមទុនច្រើន
3-     ចំណាយពេលវេលាតិចឆាប់ទទួលផល
4-     មិនត្រូវការទីកន្លែងធំពេក
5-     ស៊ីចំណីតិច
6-     អាចពង្រីកមុខរបរបានយ៉ាងឆាប់រហ័ស
7-     អាចធ្វើបានគ្រប់គ្នា
8-     មិនសូវមានការប្រកួតប្រជែងក្នុងទីផ្សារ តំរូវការខ្ពស់
9-     មានការនិយមចូលចិត្តគ្រប់ៗគ្នា
10- ជាពិសេសមានរស់ជាតិឆ្ញាញ់ និង មាន ប្រូតេអ៊ីនខ្ពស់ ជួយអោយមានអាយុវែង

បើសិនលោកអ្នកចង់សាកល្បង ​ចិញ្ចឹមចង្រិត ដើម្បីអោយជីវភាពរបស់លោកអ្នកបានធូធារ សូមទំនាក់ទំនងមកយើងខ្ញុំ​ដើម្បីរកទិញពូជចង្រិតយកទៅចិញ្ចឹម  ។
ទូរសព្ទ័លេខៈ 

Saturday, September 17, 2011

បរិភោគសត្វល្អិតអាចជួយអោយមានអាយុវែង

  ចង្រិតលីង

យោង តាមការស្រាវជ្រាវរបស់ជនជាតិហូឡង់កាលពីពេលថ្មីៗនេះបានអោយដឹង ថា ការបិរភោគសត្វល្អិតអាចជួយអោយមនុស្សយើងមានអាយុវែង ដោយសារសត្វល្អិតសម្បូរទៅដោយប្រូតេអ៊ីន​​ និងមានសារជាតិចិញ្ចឹម​​ខ្ពស់ជាពិសេសសំរាប់មនុស្សចាស់និងកុមារ។ គេបានរកឃើញថា ប្រូតេអុីនដែលមាននៅក្នុងសត្វល្អិត​​មានបរិមាណច្រើនជាងជាតិ ប្រូតេអ៊ីនដែលមាននៅក្នុងសាច់។ ដូចេ្នះយើងអាចហូបសត្វល្អិតបាន ទោះបីជាវាមានរសជាតិមិនសូវឆ្ងាញ់ដូចសាច់ ឬបន្លែផ្លែឈើ​​ក្តី (សាកចង្រិតលីងញាត់សណ្តែកដីនៅស្រុកខ្មែរលមើល តើឆ្ងាញ់អត់) របកគំហើញនេះ អាចអោយមនុស្សចាប់ផ្តើមងាកមកបរិភោគសត្វល្អិតជំនួសអោយសាច់សត្វ ផ្សេងៗបានក្នុង​​ពេលអនាគត (ស្រុកខ្មែរយើង គេនិយមហូបសត្វល្អិតយូរហើយ ជាពិសេសចង្រិត កណ្តូប កន្ទេសឡង់ ជាដើម)